ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បច្ចុប្បន្ននេះអ្នកទាំងពីរកំពុងតែធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៍ ជាមួយការបង្ហាញខ្លួននិងលេងស្ទាយ៍ប្លែកៗក្នុងបណ្ដាញសង្គមផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត ជាមួយរូបភាពជាច្រើនសន្លឹកដែលអ្នកទាំងពីរបានថតជាមួយគ្នា ក្នុងឈុតសម្លៀកបំពាក់ឆ្នៃម៉ូតពីស្លឹកឈើ មើលទៅពិតជាសុិចសុី និងប្លែកភ្នែក ទាក់ទាញខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជនជាច្រើនក៏កាន់តែសរសើរអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ដែលពូកែនឹករកស្ទាយ៍លេងខ្លួនបែបប្លែកៗ ហើយមើលទៅទាក់ទាញខ្លាំងថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី