Chompoo Araya បង្អួតពោះកំពុងមានទម្ងន់….ចាប់ផ្ដើមធំឃើញរូបរាងឡើងមកហើយជាពិសេសម៉ាក់ៗក៏…..! មានរូបភាព

ក្រោយពីទទួលបានជោគជ័យដូចក្ដីប្រាថ្នានិងចេញមកប្រកាសដំណឹងល្អថាខ្លួនកំពុងពរពោះកូនទី 3 បានសម្រេចហើយ សម្រាប់អ្នកម៉ាក់ស្អាតយ៉ាង Chompoo Araya ក៏បានធ្វើអោយគ្រប់គ្នាទន្ទឹងរងចាំពិនិត្យមើលបណ្ដាញសង្គមរាល់ថ្ងៃដើម្បីតាមដានការរីកច្រើនអូនស្រីរបស់កំលោះតូច Shayfa-Phayu

ជាក់ស្ដែង Chompoo ក៏បានផុសរូបភាពក្នុង IG @chomismaterialgirl ដោយបង្ហាញអោយឃើញក្បាលពោះដែលចាប់ផ្ដើមធំឡើងតិចៗ តែក៏មិនធ្វើអោយរូបរាងរបស់អ្នកម៉ាក់ខូចទ្រង់ទ្រាយអីនោះដែរ

លើកនេះក្រៅពីទទួលបានចំនួនអ្នកឡាយបានច្រើនហើយ គ្រប់គ្នានៅមានប្រាប់ទៀតថាម៉ាក់ៗគឺជាអ្នកម៉ាក់ដែលពរពោះមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ព្រោះថាទោះជានាងស្ថិតក្នុងស្ថានភាពបែបណាក៏នៅតែមានហ្វេសិនតាមមកជាមួយរហូត

អត្ថបទដោយ : នីត្តា