ចេញហើយរឿងភាគថ្មីរបស់តួឯកស្រីនាង Baifern ម្ដងនេះស្លៀកឈុតឥណ្ឌាជួបគ្នាជាមួយលោកSeanលើកដំបូង!!

ចេញហើយៗ ឈុតឆាកខ្លីរឿងភាគថ្មីរបស់តួឯកស្រីនាង Baifern Pimchanok ដែលត្រៀមចាក់បញ្ចាំងក្នុងស្ថានីយ៍ប៉ុស្ដិ៍លេខOne31ថៃនាពេលឆាប់ៗខាងមុខនេះ។ ដោយមានតារាប្រុសលោក Sean Jindachot ជាតួឯកប្រុសនៅក្នុងរឿងនិងមានតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតចូលរួមសម្ដែងក្នុងរឿងនេះ។

ដោយរឿងភាគមួយនេះតួឯកស្រីនាង Baifern បានស្លៀកពាក់តុបតែងកាយស្ទាយនារីឥណ្ឌាយ៉ាងស្រស់ស្អាតសាកសមជាមួយចំណងជើងនៃរឿងនេះថាสิเน่หาส่าหรี (Sinaeha Saree)។ ដែលរឿងភាគនេះនិយាយរៀបរាប់ពី Saree(សម្លៀកបំពាក់នារីឥណ្ឌា) មួយឈុតដែលត្រូវបណ្ដាសារដោយសារម្ចាស់ឈុតនេះពីអតីតកាលបានរងទុក្ខខ្លោចផ្សារឈឺចាប់ព្រោះតែស្នេហានិងបានចងកម្មចងពារជាមួយអ្នកដែលធ្វើបាបនាងតាមរយះការដាក់បណ្ដាសារនឹងឈុត Saree បុរាណដ៏ប្រណិតមួយនេះ។ តោះមកមើលវីដេអូសាច់រឿងខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ