ចេញហើយបទថ្មីរបស់តួឯកប្រុសលោក James Jirayu ទឹកដមសម្លេងពិរោះដូចមុន(មានវីដេអូ)

ចេញវីដេអូហើយ បទថ្មីរបស់តារាប្រុសលោក James Jirayu ដោយរូបលោកមិនត្រឹមតែជាតារាសម្ដែងតំណែងជាតួឯកប្រុសតែមួយមុខនោះទេ នៅក្នុងវិស័យសិល្បៈរូបលោកក៏ជាអ្នកចម្រៀងមួយរូបផងដែរ។ បទចម្រៀងដែលលោក James Jirayu ធ្លាប់ច្រៀងមានទាំងភាសាថៃ អង់គ្លេសនិងជប៉ុន ហើយមួយរយះចុងក្រោយនេះរូបលោកក៏បានធ្វើបទចម្រៀងច្រើនជាងមុនផងដែរ។

បទចម្រៀងថ្មីចុងក្រោយដែលទើបចេញ MV របស់តួឯកប្រុសលោក James Jirayu នេះមានចំណងជើងថា​ ดื้อ(Cause of you) ដែលកាន់តែធ្វើឲអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយទឹកដមសម្លេងរបស់លោកថែមទៀតក្នុងការបកស្រាយបទនេះ។ តោះមកទស្សនាជាមួយវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ