សង់មិនធំតែប្រណិត! ទិដ្ឋភាពផ្ទះថ្មីរបស់អ្នកម្ដាយរ៉េនូក្នុងរឿងអន្លង់កម្ម អរគុណអ្នកទស្សនាដែលផ្ដល់ឱកាស!!
ទេសភាពស្រស់ស្អាតតុបតែងលម្អរប្រណិត! នេះណែកផ្ទះថ្មីរបស់ម្ដាយក្មេករ៉េនូអ្នកសម្ដែងស្រីដែលអ្នកទស្សនាស្គាល់ក្នុងរឿងអន្លង់កម្ម។ ដោយតារាស្រីវ័យកណ្ដាលរូបនេះមានឈ្មោះពិតហៅថា Mai Charoenpura មានប្រវត្ដិការសម្ដែងយូរឆ្នាំហើយដែរ និងទទួលបានសន្ទុះប្រជាប្រិយភាពខ្លាំងក្នុងរឿងអន្លង់កម្មនេះ បានធ្វើឲអ្នកទស្សនាទទួលស្គាល់ស្នាដៃការសម្ដែងរបស់គាត់សារជាថ្មី។
ដោយក្នុងរឿងនេះតារាស្រីនាង Mai បានធ្វើឲអ្នកគាំទ្រសសើរថាគាត់លេងសមទាំងកាចទាំងស្លូត និងបន្ដឲមានប្រជាប្រិយភាពមានកាងារថ្មីៗចូលទោះជារឿងអន្លង់កម្មបានចាក់បញ្ចាំងចប់ហើយក៏ដោយ។ កាលដែលទទួលបានការគាំទ្រនេះបានធ្វើឲរូបគាត់មានមុខមាត់ថ្មីក្នុងសិល្បៈនិងមានចំណូលច្រើនជាងមុនហើយអាចសន្សំទិញបានផ្ទះថ្មីទេសភាពស្រស់ស្អាតមួយខ្នងនេះ។ តោះមកមើលរូបគេហដ្ឋានរស់នៅរបស់គាត់ខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ