តារាស្រីថៃជាច្រើនដួងដែលជាមិត្តសំលាញ់នឹងគ្នាតាំងពីមុនចូលសិល្បៈ ហើយតារាមួយចំនួនក៏បានចាប់ផ្តើមរាប់អានគ្នានៅពេលចូលក្នុងសិល្បៈដោយសារតែមានអត្តចរិកដូចគ្នា យល់ពីគ្នា ក៏ដូចជាដើរចុះសម្រុងនឹងគ្នា។
បើក្រឡេកមកមើលពីតារាស្រីប៉ុន្មានរូបខាងក្រោមនេះ ពួកគេធ្លាប់ជាមិត្តស្និតស្នាលនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ធ្លាប់មានទំនាស់ទាស់ទែងគ្នា តារាខ្លះក៏បានផ្សះផ្សារគ្នាមកជានាគ្នាវិញ ឯតារាខ្លះក៏ត្រូវបញ្ចប់ចំណងមិត្តភាពដែលសាងមកជាយូរទៅ។
១ Kimmy Kimberley និង Mint Chalida
តារាស្រីទាំងពីររូបនេះត្រូវបានមហាជនដឹងថាគឺជាមិត្តជិតស្និតនឹងគ្នារយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែក៏ធ្លាប់មានរឿងរ៉ាវទាស់ទែងគ្នានៅពេលដែលតារាស្រី Kimberley ចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយតារាប្រុស Mark Prin ដែលលោកធ្លាប់មានទំនាស់ជាមួយនឹងតារាស្រី Mint កាលពីពេលកន្លងមក ក្រោយមកអ្នកទាំងពីរក៏បានផ្សះផ្សារមកជានានឹងគ្នាវិញ។
២ Mai Davikah និង Baifern
សម្រាប់តារាស្រីទាំងពីររូបនេះត្រូវបានគេដឹងថាគឺជាមិត្តស្និតស្នាលនឹងគ្នា ហើយទំនាក់ទំនងរបស់អ្នកទាំងពីរធ្លាប់ត្រូវបានគេសង្ស័យថាមានភាពស្និតស្នាលលើសពីមិត្តស្និតស្នាលធម្មតា តែក្រោយមកអ្នកទាំងពីរក៏ត្រូវបានបញ្ចប់នូវចំណងមិត្តភាពដោយសារតែមានរឿងរ៉ាវឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងកន្លងមក។
៣ Nune Woranuch និង Ning Panita
រីឯតារាស្រីពីររូបនេះក៏ត្រូវបានគេដឹងថាជាមិត្តស្និតស្នាលនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែក្រោយមកក៏ផ្ទុះរឿងអាស្រូវទាស់ទែងគ្នា ហើយតារាស្រី Ning Panita ក៏បានចេញមុខបកស្រាយថាជាមិត្តនឹងគ្នាគឺតែងតែមានរឿងឈ្លោះទាស់ទែងគ្នាបែបនេះហើយ ប៉ុន្តែក៏មិនដល់ថ្នាក់ត្រូវផ្តាច់ទំនាក់ទំនងនឹងនោះដែរ។
៤ Ploy Cherman និង Gubgib
ជាមិត្តជិតស្និតនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ តែក៏ធ្លាប់ជួបរឿងឈ្លោះទាស់ទែងគ្នាដោយសារតែមានពាក្យនិយាយថា តារាស្រី Ploy គឺជាជនទីបីដែលធ្វើអោយតារាស្រី Gubgib និងតារាប្រុស Mario ត្រូវបែកបាក់គ្នា៕