ខ្ជូតណាស់កូនម្ដាយ! តួឯកស្រីនាង Mew Nittha បង្ហោះរូបកូនស្រីឥតឈប់ជាមួយការតែងកាយស្ទាយច្រើនម៉ូត នាងតូចកាន់តែធំកាន់តែគួរឲខ្នាញ់គួរឲស្រលាញ់គួរឲចង់ចាប់តែងកាយ។
ដោយពេលនេះតួឯកស្រីនាង Mew បានក្លាយខ្លួនជាអ្នកម្ដាយគេហើយ ក្រោយពីរៀបការជាមួយស្វាមីអ្នកជំនួញលោក Saint Tharaphut កាលពីឆ្នាំ២០២០។ រូបនាងសម្រាលបានកូនស្រីម្នាក់ដាក់ឈ្មោះឲថា Marin នាងតូចពេលនេះកំពុងនៅវ័យជាទារកត្រូវការនៅក្បែរមើលថែទាំយ៉ាងដិតដល់។ តួឯកស្រិនាង Mew កំឡុងពេលនៅមើលថែកូនមិនទាន់ត្រលប់មកប្រឡូកក្នុងវិស័យសិល្បៈនេះក៏សប្បាយរីករាយក្នុងការតុបតែងខ្លួនឲកូនជាប្រចាំថ្ងៃផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ