ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pinky Savika ដែលមួយរយៈពេលចុងក្រោយនេះ នាងមិនសូវបង្ហាញខ្លួនក្នុងសិល្បៈ តែបែរជាមមារញឹកនិងការងារលក់ Online របស់ខ្លួន ធ្វើឲ្យមហាជនជាមួយចំនួនសង្ស័យថានាងផ្អាកអាជីពសិល្បៈទៀតផង។
យ៉ាងណាមិញ ក្រោយពេលមានមតិបែបនេះមក តារាស្រីរូបនេះ ក៏បានឆ្លៀតពេលបកស្រាយក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍ទាក់ទងនិងរឿងនេះថា៖
«រឿងដែលគេថានាងឈប់ពីការងារសិល្បៈមិនមែនជាការពិតទេ ប្រហែលអាចនឹងសារព័ត៌មានស្តាប់ច្រឡំហើយ មុននោះនាងបានចេញមុខនិយាយរឿងរ៉ាវការសម្តែងម្តងដែរថា ពេលនេះនាងផ្តោតសំខាន់លើការលក់ Online សិន ចំណែកឯការងារថតរឿងដែលមានអ្នកទាក់ទងមកបន្ដបន្ទាប់គ្នានោះ នាងសុំមើលសាច់រឿងការសម្តែងជាមុនសិន បើចាប់អារម្មណ៍នាងនឹងថតទៀត»
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនក៏អស់ការសង្ស័យ ហើយសង្ឃឹមថាតារាស្រីរូបនេះ និងវិលចូលទៅសម្ដែងរឿងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
អត្ថបទដោយ៖ស៊ីវលី