ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលអ្នកនាង ខ្ញុង មានរឿងអាស្រូវជាប់ជំពាក់បំណុលជាច្រើនមក លោកតាវុិចទ័រ ក៏សម្រេចផ្អាកការងារសិល្បៈអ្នកនាង ហើយពេលនេះអ្នកនាងក៏កំពុងតែខិតខំរកសុី និងប្រកាសលក់ទ្រព្យរបស់ខ្លួនដើម្បីសងបំណុលគេ និងចាប់ផ្ដើមជីវិតថ្មីផងដែរ។
យ៉ាងណាមិញ ក្រោយពេលផ្អាកការងារសិល្បៈអ្នកនាង ខ្ញុង មិនបានប៉ុន្មានផង ស្រាប់តែពេលនេះលោក តាវុិចទ័រ បានប្រកាសស្វាមគមន៍តួសម្ដែងថ្មីគឺតារាកំប្លែងចំណូលថ្មី នាយណុយ ចូលរួមក្នុងកម្មវិធីផ្ទះ២គ្រួសារផងដែរ។
ក្នុងនោះលោក តាវុិចទ័រក៏បានបង្ហោះរូបភាព និងសារក្នុងបណ្ដាញសង្គមខ្លួនយ៉ាងខ្លីផងដែរថា៖
«ស្វាគមន៍នាយណុយ មកកាន់កម្មវិធីពីរគ្រួសារ»
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនសម្ដែងចូលរួមអបអរចំពោះ នាយណុយ ដែលទទួលបានការងារថ្មីក្នុងកម្មវិធីពីរគ្រួសារផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី