ទាក់ទងគ្នាប្រមាណបីឆ្នាំហើយ តែតារាស្រី Cheer Thikamphorn នៅមិនទាន់រៀបការព្រោះហេតុផលទាំងនេះ!

តារាសម្តែងស្រី Cheer ត្រូវបានមហាជនស្គាល់ថាជាតារាស្រីជើងចាស់មួយរូបដែលមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យសិល្បៈភាពយន្តថៃ ហើយក៏ជាតារាសម្តែងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនទាំងក្នុងស្រុកនិងក្រៅស្រុក។

បើនិយាយអំពីជីវិតគូរបស់តារាស្រីរូបនេះវិញ នាងបានបើកបង្ហាញជូនមហាជនបានស្គាល់រួចមកហើយពីមុខមាត់របស់គូស្នេហ៍ដែលទាក់ទងគ្នាបានរយៈពេលប្រមាណបីឆ្នាំមកហើយ។ ប៉ុន្តែមានមហាជនជាច្រើនបានដាក់ជាសំនួរសួរទៅនាងថាពេលណាទើបដឹកដៃគូស្នេហ៍ចូលរោងមង្គល សាងគ្រួសារដូចតារាស្រីដទៃដែលមានអាយុប្រហាក់ប្រហែលនឹងនាង?

After Footer (Active) - damrei Mr1 Zone2

តាមពិតទៅកាលដែលតារាស្រី Cheer​ និងគូស្នេហ៍នៅមិនទាន់សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ព្រោះតែមូលហេតុនេះ តារាស្រី Cheer បានបញ្ជាក់ថានាងចង់ចំណាយពេលវេលាស្វែងយល់ចិត្តគ្នាអោយបានច្បាស់ជាងនេះមុននឹងសម្រេចចិត្តសាងគ្រួសារជាមួយគ្នា ម៉្យាងវិញទៀតដោយសារតែពេលបច្ចុប្បន្នតារាស្រីរូបនេះក៏កំពុងតែមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈនៅឡើយ រីឯខាងក្រុមគ្រួសាររបស់តារាស្រី Cheer ក៏មិនបានបង្ខំទៅលើរឿងរៀបការនេះដែរ ព្រោះការសម្រេចចិត្តគឺស្ថិតនៅលើរូបនាងខ្លួនឯង៕