អូហូ Noon Woranuch ស្រស់ស្អាតណាស់បង្អួតសម្រស់យ៉ាងស៊ិចស៊ីនៅមាត់សមុទ្រ….ស្នាដៃគូសគំនូរក៏ឥខ្ចោះទៀតដល់ថ្នាក់គ្រប់គ្នា…..! មានរូបភាព

តួឯកស្រីដែលគ្រប់គ្នាឃើញថាពេលវេលាមិនអាចធ្វើអ្វីចំពោះសម្រស់របស់នាងបានពិតមែនអាយុកាន់តែច្រើនសម្រស់ក៏កាន់តែផូរផង់ សម្រាប់ Noon Woranuch ដែលពេលនេះឈានចូលលេខ 4 ហើយ ប៉ុន្ដែនាងកាន់តែក្មេងទៅៗថែមទៀត ចំពោះកិច្ចការដែលនាងតែងតែធ្វើតែងតែលេងកំសាន្ដនិងសូមប្រាប់ថាយុវ័យត្រូវមកសុំសិក្សាជាមួយនាងហើយចា មិនថាការលេងស្គីរ ជិះស្គីលើទឹក ឬជាហ្វេសិននៃការតែងខ្លួនមិនដែលមានពាក្យថាធ្លាក់កូតនោះទេ

lifestyle របស់នាងមួយទៀតនោះគឺចូលចិត្តធ្វើដំណើរដើរលេងនិងប្រមូលយករូបភាពស្អាតៗ ពីកន្លែងផ្សេងៗមកផ្ញើរហ្វេនៗបានមើលទាំងអស់គ្នា ជាក់ស្ដែងនាងបានទៅសម្រាកលំហែកាយនៅឯសមុទ្រនិងប្រើពេលវេលាទំនេរក្នុងការអង្គុយគូសរូបភាព អាចនិយាយបានថាសកម្មភាពនេះ អង្គុយគូសស្រស់ស្អាតនិងពិបាកបរិយាយ តាមមកជាមួយនិងឈុតស៊ិចស៊ីស៊ីនិងបរិយកាសពិតៗ

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែប្រសិនបើផ្ដោតអារម្មណ៍ទៅលើការគូសរូបរបស់នាងវិញ គ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើលចំពោះស្នាដៃនាងព្រោះនឹកស្មានមិនដល់ថាល្អយ៉ាងនេះនៅទេ ស្អាតហើយពូកែទៀត 100 ពិន្ទុពេញៗចា

អត្ថបទដោយ : នីត្តា