Aff Thaksorn ផុសរូបការដូនិងបាច់ផ្កាជាច្រើន…អ្នកបណ្ដាញសង្គមស្រលាំងគាំងថែមទាំងថេក IG អតិតស្វាមីទៀត! មានរូបភាព

រាប់ជាម្នាក់ទៀតដែលជុំវិញខ្លួនព័ទ្ធទៅដោយក្ដីស្រលាញ់និងសេចក្ដីសុខ សម្រាប់អ្នកម៉ាក់កូនមួយ Aff Thaksorn តារាសម្ដែងស្រីល្បីឈ្មោះ ដែលទើបនិងមានឱកាសឆ្លងថ្ងៃកំណើតកាល់ពីថ្ងៃទី 27ខែតុលាកន្លងមកនេះ

ហើយក្នុងថ្ងៃសំខាន់នេះបណ្ដារមិត្តភ័ក្ដនិងអ្នកគាំទ្រនាំគ្នាផ្ញើររបស់របរកាដូតូចធំ រួមទាំងបាច់ផ្កាគ្រប់ប្រភេទមកអោយសាម៉ីខ្លួនជាច្រើនអនេក

After Footer (Active) - damrei Mr1 Zone2

ដោយ Aff ក៏បានធ្វើការផុសរូបថតនៅក្នុង IG ផ្ទាល់ខ្លួន @aff_taksaorn  ខណៈពេលខ្លួននាងអង្គុយនិងជុំវិញខ្លួនហ៊ុំព័ទ្ធទៅដោយកាដូ និងបាច់ផ្កាជាច្រើនទៀត ព្រមទាំងមានឃ្លាបរិយាថា “សូមអគុណគ្រប់ពាក្យជូនពរ ក្ដីស្រលាញ់និងការនឹករលឹកពីអ្នកគ្រប់គ្នាណាចា ពរល្អៗដែល Aff ទទួលបានសូមអោយត្រលប់ទៅរកម្ចាស់វិញដូចគ្នាចា សូមអោយគ្រប់គ្នាទទួលបានតែរឿងល្អៗ មានកំលាំងកាយកំលាំងចិត្តប្រើជីវិតយ៉ាងមានក្ដីសុខ អគុណដែលបានស្រលាញ់ណាចា”

តែអ្វីដែលធ្វើអោយអ្នកបណ្ដាញសង្គមប្លែកចិត្តភ្ញាក់អារម្មណ៍បំផុតនោះគឺ បញ្ជើឈ្មោះក្នុង IG ដែលនាងបានថេកឈ្មោះអគុណខាងក្រោមផុសខាងលើនិងក៏មានឈ្មោះអតិតស្វាមី Songkran Techanarong ផងដែរ រឿងនេះធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនិងកោតសរសើរនាងជាខ្លាំងនៅពេលបានឃើញមិត្តភាពរបស់អ្នកទាំងពីរនៅតែមានចំពោះគ្នាទៀតវិញទៅមកល្អបែបនេះ

អត្ថបទដោយ : នីត្តា