កាលពីម្សិលមិញនេះ តារាសម្ដែងស្រី ឌុច លីដា បានបង្ហោះរូបភាពជាមួយនិងសារកាន់ទុក្ខបញ្ជាក់ឲ្យគ្រប់គ្នាដឹងថា អ៊ុំស្រី និងបងប្រុសរបស់ខ្លួនពេលនេះ បានទទួលមរណភាពហើយ។
ក្នុងនោះនាងបានរៀបរាប់សារយ៉ាងដូច្នេះថា៖
«សូមឲ្យអ៊ុំស្រី និង បងប្រុស បានទៅដល់កន្លែងដែលស្ងប់សុខនិងសុកគិភពផងចុះ បើមានជាតិក្រោយសូមឲ្យអាយុវែងកុំអោយជួបនិងជំងឺដ៏កាចសាហាវមួយនេះ»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបញ្ចេញសារ រំលែកទុក្ខចំពោះតារាស្រីរូបនេះ ដែលបាត់បង់សមាជិកគ្រួសារ២នាក់យ៉ាងឆាប់រហ័សបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី