ទីបំផុតប្រពន្ធរបស់តារាសម្តែងប្រុស Por Thrisadee ព្រមបង្ហើបប្រាប់ពីការពិតដែលនាងមិនទាន់មានស្នេហាថ្មីក្រោយស្វាមីលាចាកលោកមកជាច្រើនឆ្នាំ!
អ្នកនាង Bo Vanda ដែលមហាជនជាច្រើនបានស្គាល់ថាជាភរិយារបស់កំពូលតារាសម្តែងប្រុសគឺលោក Por Thrisadee ដែលជាតារាសម្តែងប្រុសដ៏មានទេពកោសល្យមួយរូប ប៉ុន្តែសោកស្តាយដែលលោកត្រូវលាចាកលោកនេះទាំងវ័យក្មេងចោលប្រពន្ធកូន។
ការបាត់បង់តារាប្រុសរូបនេះ បានធ្វើអោយមហាជនជាច្រើនមានការសោកស្តាយ ហើយក្រុមគ្រួសារត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់បំផុតទៅជារៀងរហូតគ្មានថ្ងៃអាចត្រឡប់មកជួបជុំគ្នាវិញ។
បើតាមការសង្កេតឃើញរបស់មហាជនជាច្រើន អ្នកនាង Bo Vanda មកទល់សព្វថ្ងៃនេះ គឺខិតខំប្រឹងប្រែងរកស៊ីដើម្បីផ្គត់ផ្គង់និងផ្តល់សុភមង្គលបានយ៉ាងល្អដ៏កូនស្រីបណ្តូលចិត្តរបស់នាង ដោយនាងមិនបានចាប់ផ្តើមទំនាក់ទំនងស្នេហាថ្មីជាមួយបុរសរូបណានៅឡើយទេ។
កាលពីពេលថ្មីៗនេះ នាង Bo Vanda បានបង្ហើបនូវអាថ៌កំបាំងទាក់ទងនៅនឹងរឿងរ៉ាវជីវិតរបស់នាង ដែលនាងនៅមិនទាន់ស្វែងរកដៃគូជីវិតថ្មី បើទោះបីជាស្វាមីបានលាចាកលោកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ នាងបានបង្ហើបប្រាប់ថាមិនមែននាងមិនបានបើកបេះដូងទទួលអ្នកថ្មីនោះទេ គ្រាន់តែរឿងនេះហាក់មិនមានអ្វីសំខាន់សម្រាប់ជីវិតនាង ហើយនាងសព្វថ្ងៃគឺខិតខំប្រឹងប្រែងដើម្បីតែកូនស្រីតែប៉ុណ្ណោះ។ ហើយនាងគិតថាមិនមានបុរសណាដែលចង់ទាក់ទងជាមួយនាងដែលជាស្រ្តីមេម៉ាយនោះទេ៕