ផ្អែមល្ហែមណាស់! ខួប ៤០ ឆ្នាំ Sririta ត្រូវស្វាមីរៀបចំឲ្យឡើងរ៉ូមែនទិច!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រី Sririta ដែលក្រោយពេលដែលនាងទទួលបានចំណងដៃកូនមួយរូបមក ជីវិតប្ដីប្រពន្ធនាងកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងនៅថ្មីៗនេះ នៅថ្ងៃកំណើតគម្រប់អាយុ៤០ឆ្នាំរបស់តារាស្រីរូបនេះ គ្រប់គ្នាបានឃើញស្វាមីនាងរៀបចំកម្មវិធី យ៉ាងរ៉ូមែនទិចនៅលើទូក ហើយក្នុងនោះគ្រប់គ្នាក៏បានឃើញតារាស្រីរូបនេះ បង្ហាញភាពផ្អែមល្ហែមដោយថើបស្វាមី ធ្វើឲ្យហ្វេនៗឃើញហើយចង់លើសជាតិស្ករគ្រប់ៗគ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏បាននាំគ្នាចូលរួមអបអរ និងជូនពរថ្ងៃកំណើតតារាស្រីរូបនេះជាច្រើនទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី