កាលពីពេលថ្មីនេះ មហាជននិងហ្វេនៗជាច្រើនកំពុងតែចាប់អារម្មណ៍ ជាមួយរូបភាពរបស់តារាចម្រៀង ពេជ្រ សោភា គ្រងក្នុងឈុតរ៉ូបរចនាពីក្រម៉ាខ្មែរ យ៉ាងស្រស់ស្អាត តែត្រូវបានគណនីហ្វេសប៊ុកថៃ យកមកបង្ហោះនិងកាត់.ត ធ្វើឲ្យគ្រប់គ្នាឃើញហើយបញ្ចេញមតិជាច្រើនផងដែរ។
យ៉ាងណាមិញ ងាកទៅមើលស្វាមីខ្លួនវិញ ក្រោយពេលឃើញបែបនេះ ហាក់បីដូចជាមិនមានអ្វីប្រតិកម្មនោះទេ ហើយអ្នកនាងថែមទាំងបញ្ចេញសារ ទាំងអស់សំណើចទៀតថា៖
«នាំឯងសើចទាំងយប់ អត់បានខឹងជាមួយទេ គូទ Gold សាហាវបោះគេយាយ អរគុណហើយជួយផ្សាយក្រម៉ាខ្មែរ
Best and me look so cute»
ជាការពិតណាស់តាមរយៈសារតារាចម្រៀង ពេជ្រ សោភា មហាជនជាច្រើនក៏បានសរសើរចិត្តតារាស្រីរូបនេះ ទោះបីគេយករូបទៅកាត់.ត បែបនេះក៏មិនមានអារម្មណ៍ខឹង តែបែរជាអស់សំណើចនឹងរូបនោះវិញទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី