មិនប្រែទេ! Katreeya បង្ហោះរូបភាពជិត៣០ឆ្នាំមុន មុខនៅតែស្អាតមិនប្រែសោះ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីជើងចាស់ Katreeya ដែលបច្ចុប្បន្ននេះប្រជាប្រិយភាពនាងក៏នៅតែមានខ្លាំង ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗផងដែរ។

យ៉ាងណាមិញថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ជារូបភាពមួយសន្លឹករបស់តារាស្រីរូបនេះ បង្ហោះកាលដែលនាងថតជាមួយនិងមិត្តស្និតស្នាលលោក Uttsada កាលពីជិត៣០ឆ្នាំមុន ឃើញហើយពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពីរូបសម្រស់នាង នៅតែស្រស់ស្អាតខ្លាំងមិនសូវប្រែប្រួលច្រើននោះទេ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ក៏មានហ្វេនៗមួយចំនួន សរសើរថាសម្រស់បច្ចុប្បន្នរបស់នាង សឹងតែស្រស់ស្អាតខ្លាំងជាងកាលពីពេលដែលនាងនៅក្មេងទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី