មើលរូបមិនស្គាល់ទាល់តែមើលឈ្មោះ! Nine-Baifern សមគ្នាឥតខ្ចោះស្មគ្រ័ស្មោះចាប់ដៃគ្នាតែងខ្មោចជាគូរប៉ុន្ដែអ្នកគាំទ្រភ្លេចខ្លាចព្រោះ Halloween ដូច Valentine’s Day ! មានរូបភាព
មិនអោយហ្វេនៗចាប់ផ្គូរផ្គូងយ៉ាងម៉េចបាន សម្រាប់គូរដែលមើលទៅដូចជាប្រតិកម្មគីមីត្រូវគ្នាខ្លាំងយ៉ាង Bai Fern Pimchanok និងលោក Nine Napat ជាពិសេសគូរនេះនៅឧស្សាហ៍ចាប់គូរគ្នាថតរូបជាញឹកញាប់ទៀតនោះ
យ៉ាងជាក់ស្ដែងឃើញថា Nine-Baifern នាំគ្នាតែងខ្លួនដើម្បីទទួលថ្ងៃ Halloween តែងបែបគួអោយខ្លាចព្រឺរព្រួច ទាំងមុខ ទាំងសក់ មួយតួខ្លួនពេញទៅដោយភាពលងបន្លាចមួយគុណជាពីរ អាចនិយាយបានថាភាពលងបន្លាចចេញពីរឿង Sweeney Todd ដូចតែមួយ តែងខ្លួនគូរហើយអេមណាស់ Sweeney Todd ជាមួយនិង Mrs. Lowett
ទោះបីជាគួអោយខ្លាចប៉ុណ្ណា ក៏មើលទៅនៅតែឃើញភាពស្រស់ស្អាតនិងភាពស្រស់សង្ហាសក្ដ័សមគ្នាបំផុត ការសម្ដែងបានមកទាំងព្រម រូបភាពលងបន្លាចក្នុងថ្ងៃ Halloween ធ្វើអោយមានអ្នកចូលទៅបង្អាប់ថា Halloween តែដូច Valentine
អត្ថបទដោយ : នីត្តា