ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាសម្ដែងថៃលោក Dome Pakorn បានរៀបការមានភរិយារួចហើយ ក៏ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍ប្ដីប្រពន្ធមួយគូនេះក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ។
យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្នលោករៀបការមានគ្រួសារហើយក៏ពិតមែន តែថ្មីៗនេះលោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង នៅពេលឃើញលោកនាំអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួនទៅដើរលេងកំសាន្តនៅឯតំបន់មាត់សមុទ្រ ធ្វើឲ្យគាត់សប្បាយរីករាយយ៉ាងខ្លាំងតែម្ដង។
តាមរយៈសកម្មភាពនោះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាសម្ដែងប្រុសរូបនេះ ពិតជាកូនល្អមែន ទោះមានគ្រួសារក៏មិនភ្លេចអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួន និងនាំគាត់ដើរកំសាន្ដជាញឹកញាប់ទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី