ថ្វីត្បិតមិនសូវបង្ហាញភាពផ្អែមល្ហែម តែ Nune Woranuch ធ្វើរឿងមួយនេះជាមួយគ្នាស្វាមីជាញឹកញាប់!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់នឹកបច្ចុប្បន្ននេះតារាសម្ដែងថៃស្រី Nune Woranuch រៀបការកសាងគ្រួសារអស់រយៈពេលជាង១១ឆ្នាំហើយ តែកន្លងមកហ្វេនៗជាច្រើនពុំសូវបានឃើញអ្នកទាំងពីរបង្ហាញសកម្មភាពស្និតស្នាលគ្នាខ្លាំងក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពក្នុងសកម្មភាពអ្នកទាំងពីរ បានរៀបចំកម្មវិធីសប្បុរសធម៍រួមគ្នា មើលទៅពិតជាស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាសរសើរ និងបង្ហាញអារម្មណ៍រំភើប ព្រោះថ្វីត្បិតតែគ្រប់គ្នាមិនសូវឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គម តែគ្រប់គ្នាក៏ឧស្សាហ៍ឃើញអ្នកទាំងពីរធ្វើកម្មវិធីសប្បុរសធម៍ជាមួយគ្នាដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី