ជាការពិតណាស់ ថ្វីត្បិតតែទំនាក់ទំនងស្នេហារបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Matt Peeranee និង លោក Songkran មានមតិមិនពេញចិត្តមួយចំនួនក៏ពិតមែន តែកន្លងមកអ្នកទាំងពីរនៅតែបង្ហាញភាពស្និតស្នាលគ្នា ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនខ្លាំងដដែល។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបើកចិត្តទទួលការសម្ភាសន៍ទាក់ទងនិងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរសព្វថ្ងៃនេះ ដោយក្នុងនោះនាងបានរៀបរាប់ថា៖
«ខ្ញុំសុំត្រឡប់ទៅ ពេលមុន ដែលបានជួប Songkran បន្តិច នោះជាពេលដែលជីវិតខ្ញុំតែងតែរលូនគ្មានភាពតានតឹង និងគ្មានអ្វីដែលត្រូវគិតទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ យើងត្រូវគិតគ្រប់យ៉ាង។ ប្រសិនបើអ្នកឃើញថា Matt នឹងមិនបង្ហាញខ្លួន ហើយក៏មិនទទួលយកការងារអ្វីទាំងអស់ នោះដោយសារ គ្រាន់តែព្រិចភ្នែកបន្តិច ក៏ខុស។ ប៉ុន្តែ មិនដែលគិតចង់ឈ្លោះជាមួយអ្នកណាទេ។ ហើយរឿងមួយនេះ បានធ្វើឱ្យយើងធំឡើងច្រើន។ ហើយគិតថា គ្មានអ្វីត្រូវ ឬខុសនោះទេ គឺវាអាស្រ័យលើ យើងជ្រើសរើសមួយណា។ យើងដឹងថាអ្វី ដែលយើងធ្វើគឺ អសីលធម៌។ តែសូមក្រឡេកមើលទៅពីមុនវិញ ថាតើ យើងអាចទ្រាំទ្របានប៉ុណ្ណា ហើយហេតុអ្វីបានជាយើងខ្លាំង នោះគឺដោយសារ យើងដឹងថា យើងកំពុងធ្វើអ្វី។»
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតភ្ញាក់ផ្អើល និងមិននឹកស្មានថាស្នេហារបស់ Matt និង Songkran រឹងមាំខ្លាំងបែបនេះ ទោះមានរឿងអ្វីអ្នកទាំងពីរព្រឈមជាមួយគ្នាជានិច្ច៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី