មហាជនជាច្រើនច្បាស់ជាបានស្គាល់ហើយពីតារាសម្តែងស្រី Aom Sushar ដែលជាតារាស្រីរាងតូចសាច់សស្រស់ស្អាត និងមានអត្តចរិកគួរអោយស្រឡាញ់ទាំងក្នុងការសម្តែងនិងក្រៅឆាក។ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះបានឈានចូលក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៦ ហើយមហាជនជាច្រើនបានស្គាល់រូបនាងកាលពីតារាស្រីរូបនេះសម្តែងនៅក្នុងរឿង Yes or No កាលពីឆ្នាំ ២០១០។
តារាស្រី Aom Sushar ក៏ត្រូវទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ទេពកោសល្យក្នុងការសម្តែងនៅក្នុងរឿងនោះ និងបន្តរទទួលបានការគាំទ្រ ហើយមានវត្តមានរបស់តារាស្រីរូបនេះចូលរួមសម្តែងនៅក្នុងរឿងថ្មីៗជាច្រើន។ សម្រាប់រឿងថ្មីដែលកំពុងដាក់បញ្ចាំងនៅលើ Netflix គឺមានរឿង Irresistible និងរឿង Bangkok Breaking។
ប៉ុន្តែបើក្រឡេកមកមើលពីជីវិតខាងក្រៅសាច់រឿងរបស់តារាស្រីរូបនេះវិញ នាងកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងបុរសដែលជាអ្នកជំនួញមួយរូប ហើយមហាជនជាច្រើនបានកោតសសើរនូវចំណងស្នេហ៍ដ៏ស្អិតរមួតរបស់អ្នកទាំងពីរ។ អ្វីដែលធ្វើអោយមហាជនមានការព្រួយបារម្ភនោះគឺតារាស្រីរូបនេះត្រូវបានចេញចូលមន្ទីរពេទ្យជាញឹកញាប់ព្រោះតែនាងមានជំងឺប្រតិកម្មជាមួយអាហារជាច្រើនមុខរហូតដល់ទៅ ២០មុខជាងឯណោះ។ អាហារដែលនាងមានប្រតិកម្មជាមួយមានដូចជា៖ ទឹកដោះគោស្រស់ ស៊ុតពណ៌ស យ៉ៅអួ ឈីសគ្រប់ប្រភេទ ដើម Thyme (គ្រឿងទេសរបស់បារាំង) គ្រាប់អាល់ម៉ុន ទឹកដោះគោកំប៉ុង វ៉ាន់នីឡា ដើម Rosemary ស្រាដែលមានជាតិមេ មឹក គ្រាប់ Coriander ស្រូវសាលី ប័រ ផ្លែក្រូចឆ្មា គ្រាប់ស្វាយចន្ទី ខ្ទឹមស ស្រូវបេឡា ទំពាំង ក្តាម និង គ្រាប់ផ្ការីករាយ (Pistachios)៕