តាមពិតមុនពេលតារាស្រី Nune Woranuch រៀបការជាមួយនឹងស្វាមីសេដ្ឋី នាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុសសង្ហាមួយរូបដល់ទៅ ៧ឆ្នាំ!
តារាស្រី Nune Woranuch គឺជាតារាស្រីដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈថៃ ហើយក៏ជាភរិយារបស់សេដ្ឋីប្រាប់រាប់លានមួយរូបនៅក្នុងប្រទេសថៃផងដែរ។ បើមើលពីបច្ចុប្បន្នកាលនេះគូស្វាមីភរិយាតារាស្រី Nune Woranuch គឺកំពុងតែមានសុភមង្គលខ្លាំងណាស់ ហើយពួកគេបានរស់នៅជាមួយគ្នាអស់រយៈពេលប្រមាណ ១១ឆ្នាំហើយ។
តែបើក្រឡេកទៅមើលពីកាលពីអតីតវិញ តារាស្រី Nune Woranuch ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុសរូបសង្ហាមួយរូប គឺលោក Khets Thunth ដែលមហាជនស្គាល់ថាជាតារាជើងចាស់មួយរូបក្នុងវិស័យភាពយន្តភាគថៃ។ អ្នកទាំងពីរបានសាងស្នេហារួមគ្នាអស់រយៈដល់ទៅ ៧ឆ្នាំ ប៉ុន្តែស្នេហានេះបែរជាត្រូវបានបញ្ចប់ទៅវិញ ដោយមានពាក្យចចាមអារាមថាតារាប្រុសរូបនេះគឺជាព្រាននារី ដែលធ្វើអោយតារាស្រី Nune Woranuch មិនអាចបន្តរចំណងស្នេហ៍នេះបាន៕