យូរៗទើបបានឃើញម្ដង វគ្គ Chompoo Araya ផុស story ផ្អែមល្ហែមជាមួយនិងKnot Witsarut ប្រហែលជាកំណើតកូនពៅនិងស្រលាញ់ប៉ាៗ….! មានវីដេអូ
ដូចជាមិនសូវជាបានឃើញសកម្មភាពជុំមុខជុំមាត់ម៉ាក់ប៉ាកូនបុ៉ន្មាននោះទេ សម្រាប់គ្រួសាររបស់ Knot Witsarut និង Chompoo Araya ព្រោះជាធម្មតាតែងតែលាក់បាំងនៅពីក្រោយកាមេរ៉ាជានិច្ច ទើបមិនសូវជាបានឃើញសកម្មភាពគូរ ភាគច្រើនផុសតែរូបនៅជាមួយកូនៗ Shayfa-Phayu
អាចនិយាយបានថាយូរៗ ទើបបានបង្ហាញឈុកឆាកបែបនេះម្ដង ថ្មីៗនេះ Chompoo បានផុសក្នុង IG story ជារូបភាពផ្អែមល្ហែមខណៈពេលកំពុងញុំបាយជុំគ្រួសារ ហើយម៉ាក់ Chompoo ដួសម្ហូបអោយស្វាមី ព្រមជាមួយនិងស្នាមញញឹម និងថេក IG Knot Witsarut យូរៗទើបផ្អែមបញ្ចេញបណ្ដាញសង្គមម្ដង ពិតជាគួអោយស្រលាញ់ណាស់ យកចិត្តយកថ្លើមស្វាមីបានល្អមែន
អត្ថបទដោយ : នីត្តា