Pancake ចេញមកបស្រាយបញ្ចាក់យ៉ាងលឿនថាគ្មានការពាក់ព័ន្ធអ្វីទាំងអស់ក្រោយពេលមានបញ្ជីឈ្មោះជាគណៈកម្មាធិការប្រតិបត្តិគណបក្សនយោបាយ ! មានរូបភាព
Pancake ប្រាប់ថាមិនធ្លាប់បានដឹងរឿងនេះពីមុននោះទេ ហើយក៏មិនមានការទាក់ទងអ្វីទាំងអស់ ក្រោយពីមានបញ្ជីឈ្មោះជាគណៈកម្មាធិការប្រតិបត្តិគណបក្សនយោបាយថៃអភិវឌ្ឍន៍
ធ្វើអោយកើតការឆ្ងល់ឡើងភ្លាមៗនិងត្រូវប្រញាប់ចេញមកបកស្រាយជាបន្ទាន់សម្រាប់តួឯកស្រី Pancake-Khemnit បន្ទាប់ពីមានឈ្មោះក្នុងបញ្ជើគណបក្សថៃអភិវឌ្ឍន៍ក្នុងតំណែងជាគណៈកម្មាធិការប្រតិបត្តិបក្សនយោបាយ ហើយដើម្បីកុំអោយមានការយល់ត្រលំផ្សេងៗ តាមមកជាក្រោយសាម៉ីខ្លួនបានផុសរូបព្រមជាមួយនិងប្រយោគបកស្រាយថា
“Pan សូមបញ្ជាក់ថាពិតជាមិនដឹងរឿងនេះពីមុនមកទេ មិនបានមានការពាក់ព័ន្ធអ្វីទាំងអស់ក្នុងរឿងនេះ”
អត្ថបទដោយ : នីត្តា