នៅទីបំផុតបង្ហាញមុខហើយ! ម្តាយតារាស្រី Kwan Usamanee យល់ព្រមបង្ហាញមុខអនាគតកូនប្រសា​រប្រុសហើយ ឋានៈហំហួនមិនធម្មតា

កាលពីមុននេះបន្តិច ខាងគេហទំព័រសករាជយើងខ្ញុំបាននាំយករឿងរបស់តារាស្រី Kwan Usamanee មកចុះផ្សាយទាក់ទិននឹងមិត្តប្រុសថ្មីរបស់នាង ក្រោយកាលពីប៉ុន្មានថ្ងៃមុនតារាស្រីរូបនេះបានចេញមកផ្តល់បទសម្ភាសន៍និយាយពីភិនភាគរបស់បុរសដែលជាគូស្នេហ៍របស់នាង ។

ក្រោយមកមហាជនក៏បាននាំគ្នាចូលទៅឆ្លុះមើល IG របស់ Kwan ពួកគេក៏ប្រទះភ្នែកលើបុរសម្នាក់ដែលឈរក្បែរនាងមិនឃ្លាតសូម្បីមួយប៉ុស្ត ហើយសង្ស័យថាប្រហែលជាបុរសរូបនេះហើយព្រោះមុននេះ Kwan បាន​លើកឡើងថា ៖

After Footer (Active) - damrei Mr1 Zone2

“គាត់ពូកែ ហើយឆ្លាត និងស្រលាញ់យុត្តិធម៌ណាស់ នៅពេលដែលមនុស្សចូលមកក្នុងជីវិតរបស់ខ្ញុំ ជាចម្បងវាប្រហែលជាស្រដៀងនឹងអ្វីដែលខ្ញុំជាប់ស្អិត ដូច្នេះខ្ញុំមាន​អារម្មណ៍​ថា​គោរព​បុរស​ម្នាក់នេះណាស់ គាត់មិនមែនជាប៉ូលីស ឬមន្ត្រីរដ្ឋាភិបាលទេ គាត់ជាមនុស្សល្អក្នុងអាជីពរបស់គាត់ គាត់គឺជាអំណោយ របាំងមុខ Tuxedo ព្រោះខាងស្រីជា Sailor Moon”

ក្រោយ​មក​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ទៅស៊ើបដឹងមកថា បុរសរូបនេះជាអនុសេនីយ៍ទោ Thanakrit Chitrareerat រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។

ដើម្បីស្រាយចម្ងល់ ថាតើបុរសនៅក្នុងរូបពិតជាគូស្នេហ៍របស់តារាស្រី Kwan ពិតឬអត់? ខាងសារព័ត៌មានថៃ Thairath ក៏បានទាក់ទងទៅសាកសួរ Mae Aew (ម្តាយរបស់ Kwan) គាត់បាននិយាយថា “ពិតមែនហើយ​” គឺពិតជាម្នាក់នេះហើយដែលម្តាយខាងស្រីយល់ព្រមបើកភ្លើងខៀវនោះ ៕

ប្រភព៖ Thairath