ហត់ចិត្តពេក! Hailey បង្ហើបពីជីវិតអាពាហ៍ពិពាហ៍រង្គោះរង្គើរ រហូតគិតចង់លែងលះជាមួយ Justin ដោយសារហេតុផលនេះ

តារាម៉ូដែល Hailey Bieber ដែលជាភរិយាដ៏ស្រស់ស្អាតរបស់តារាចម្រៀង Justin Bieber បានបើកចិត្តនិយាយនៅលើផតឃែស្ថ In Good Faith with Chelsea & Judah Smith ថា អាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមី មិនមែនជាផ្លូវដែលរោយទៅដោយផ្កាកូលាប ដូចមនុស្សជាច្រើនគិតនោះទេ។

ដោយសារតែនាងប្រឈមមុខនឹងបញ្ហារបស់តារាប្រុស Bieber ដែលធ្វើឲ្យរង្គោះរង្គើរដល់ជីវិតអាពាហ៍ពិពាហ៍ ហើយវាញឹក​ញាប់​ណាស់ដែលនាង​ត្រូវ​ទូរស័ព្ទ​ទៅ​ម្ដាយទាំង​យំ​ថា​ នាង​ទ្រាំ​មិន​អាចបាន​ក្នុង​ស្ថានភាព​បែប​នោះ​ជា​រៀង​រហូតទេ វាមានន័យថានាងគិតចង់លែងលះ។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែម្តាយរបស់នាងបានផ្តល់គំនិតដ៏ល្អ ដល់នាងអំពីជីវិតអាពាហ៍ពិពាហ៍ថា៖ បញ្ហាទាំងអស់នឹងកន្លងផុតទៅក្នុងពេលឆាប់ៗនេះ ហើយ Justin នឹងត្រលប់មកជាមនុស្សល្អវិញ គ្រប់គ្នាត្រៀមខ្លួនជាស្រេចលើកទឹកនិងនៅក្បែរ “Hailey” រហូត ។

ដូច្នេះនាងបានត្រលប់ពិចារណាឡើងវិញ ទើបដឹងថានាងស្រលាញ់បុរសម្នាក់នេះយូរហើយ ម្ល៉ោះហើយមិនថាមានរឿងអ្វីកើតឡើង នាងនឹងមិនទៅណាចោលគេ (Justin) ឡើយ ខណៈពេលដែលជីវិតរបស់គេកំពុងដាំក្បាលចុះធ្ងន់ធ្ងរ ហើយទោះបីជានាងមិនដឹងថាត្រូវចំណាយពេលយូរប៉ុណ្ណាឲ្យ Bieber ត្រលប់មកធ្វើជាស្វាមីដ៏គួរឱ្យស្រឡាញ់ក៏ដោយ ក៏នាងនៅតែចង់នៅក្បែរគេដែរ ។

ខាង Justin Bieber ក៏​បាន​បើក​ចិត្តនិយាយ​ដែរ​ថា៖ គាត់មានបញ្ហាផ្លូវចិត្ត និងតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្ត ព្រោះ​ជីវិត​របស់​គាត់​មានភាពឈឺចាប់ និង​មាន​ស្លាកស្នាម​រាប់​មិន​អស់។

គាត់បានរៀនរឿងជាច្រើនក្នុងជីវិត ដែលនៅចំណុចខ្លះគាត់មានអារម្មណ៍ឯកោ ប៉ុន្តែគាត់មិនចង់តស៊ូតែម្នាក់ឯងទេ អ្វី​ដែល​នឹង​ព្យាបាល​ផ្លូវចិត្ត​គាត់​បាន​ល្អ​បំផុត​ គឺ​ការ​មាន​ទំនាក់ទំនង​ដ៏រឹងមាំ ។

គូស្នេហ៍តារាមួយគូនេះបានសង្កត់ធ្ងន់ថា ពួកគេអាចទ្រទ្រង់ជីវិតគូជាមួយគ្នាបាន ព្រោះពួកគេកាន់ដៃគ្នាយ៉ាងស្អិតរមួត និងតែងតែនៅក្បែរគ្នាជានិច្ច Bieber បានបន្ថែមនៅចុងបញ្ចប់ទៀតថា អ្វីដែលសំខាន់សម្រាប់គាត់ គឺមានប្រពន្ធដ៏ស្រស់ស្អាតមិនចាកចេញពីគាត់ ទោះបីជាលំបាកយ៉ាងណាក៏ដោយ ។

យ៉ាងណាមិញ Justin Bieber និង Hailey Baldwin បានស្គាល់គ្នាតាំងពីកុមារភាព ហើយបានមានទំនាក់ទំនងបែបរង្គោះរង្គើរនៅចន្លោះឆ្នាំ ២០១៥ ដល់ ២០១៦ មុនពេលដែលចុងក្រោយបានជួបគ្នាម្តងទៀតនៅក្នុងឆ្នាំ ២០១៨ ហើយបានសម្រេចចិត្តរៀបការនៅខែកញ្ញា ឆ្នាំ ២០១៨ តែម្តង ៕

ប្រភព៖ In Good Faith with Chelsea & Judah Smith