អាយដលស្រីសញ្ជាតិថៃសមាជិកក្រុមចម្រៀងកូរ៉េខាងត្បូង CLC នាង Sorn រងការរិះគន់ពីមហាជនក្រោយឃើញក្លីបវីដេអូថ្មីៗនេះរបស់នាងដែលបង្ហោះក្នុងបណ្ដាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយផលិតផលថែរក្សាស្បែក។
ដោយរូបនាងក៏បានបង្ហោះវីដេអូអួតប្រាប់ពីប្រសិទ្ធភាពនៃផលិតផលថែរក្សាស្បែកមួយម៉ាកដែលបានជួលនាងឲផ្សព្វផ្សាយដូចតារាទូទៅដែរ តែអ្វីដែលធ្វើមហាជនមានការមិនពេញចិត្តនោះគឺវិធីណែនាំប្រាប់ពីផលិតផលរបស់នាង។ ដោយ Sorn បានប្រៀបធៀបស្បែកមុខរបស់អ្នកសម្ដែងក្នុងរឿង Squid Game និងណែនាំថាគួរប្រើផលិតផលប្រភេទមួយណា។ ដល់ឈ្មោះតួសម្ដែងរឿងឈ្មោះអាលីរូបនាងក៏ប្រែទឹកមុខនិងណែនាំឲប្រើផលិតផលធ្វើឲស្បែកសជាច្រើនមុខ ទើបធ្វើឲមានអ្នកទស្សនាគិតថារូបនាងកំពុងតែមើលងាយអ្នកសម្បុរខ្មៅនិងនាំឲមានការរិះគន់មកលើរូបនាងនៅពេលថ្មីៗនេះផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ