ថ្មីត្បិតតែបច្ចុប្បន្ននេះ តារាសម្ដែងថៃស្រី Mai Sukhon មិនសូវលេចមុខច្រើនក្នុងវិស័យសិល្បៈក៏ពិតមែន តែកន្លងមក តារាស្រីរូបនេះ នៅតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ជាមួយសកម្មភាពក្នុងគ្រួសារ និងបង្ហាញពីការរស់នៅ និងជីវិតហាយសូរបស់ខ្លួនផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពបង្ហាញពីផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ខ្លួន ដែលមើលពិតជាស្រស់ស្អាត ហើយការរចនាសុីវិល័យគួរឲ្យចង់រស់នៅខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ នៅក្នុងបរិវេនផ្ទះ មានអាងហែលទឹក និងសួនជាច្រើនព័ទ្ធជុំវិញ ឃើញហើយនរណាក៏សរសើរថាផ្ទះរបស់នាងស្រស់ស្អាតនិងគួរឲ្យចង់រស់នៅខ្លាំងគ្រប់គ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី