ធ្វើអោយអ្នកគាំទ្រដែលកំពុងតាមដាននៅលើបណ្ដាញសង្គម IG @urassayas ដល់ថ្នាកស្លុតចិត្តជាជួរតែម្ដង នៅពេលតារាសម្ដែងស្រីវ័យក្មេងយ៉ាង Yaya-Urasaya ផុសរូបភាពដ៏សែនស៊ិចស៊ីពេលកំពុងលេងទឹក
ដោយរូបភាពខាងលើជារូបរបស់នាង គ្រងឈុតហែលទឹកបង្ហាញភាពស៊ិចស៊ីដោយការលេងទឹកក្នុងស្រះហែលទឹក កែតម្រូវរូបអោយក្លាយជាពណ៌ខ្មៅព្រៀលៗ បូករួមជាមួយនិងស្ទាយថតរូបសប្បាយៗ ដែលពេញទៅដោយភាពជំនាញពិតៗ
ក្រោយមកមិនយូរប៉ុន្មានខាងម្ចាស់ចិត្តរូបសង្ហាអារម្មណ៍ Nadech Kugimiya ក៏ប្រញាប់ចូលទៅ comment បែបខ្លីៗភ្លាមៗថា “អស្ចារ្យ” អមជាមួយនិង Emoji រូបភ្លើង រឿងនេះអាចនិយាយបានក្ដីស្នេហារបស់អ្នកទាំងពីរមិនដែលថយចុះបន្ទិចណាឡើយ
អត្ថបទដោយ : នីត្តា