ដូចការសង្ស័យជាយូរ តួឯកស្រីនាងMinនិយាយលើកដំបូងបែកគ្នាអតីតគូស្នេហ៍តាំងតែ….

ដូចការសង្ស័យនិងការចេញផ្សាយពត៌មាននាពេលកន្លងមកតួឯកស្រីនាង Min Pechaya ពេលនេះព្រមនិយាយជាលើកដំបូងហើយថារូបនាងពិតជាបានដាច់គ្នាជាមួយអតីតសង្សារអ្នកជំនួញរួចហើយពិតមែន។

នៅពេលនេះរូបនាងនៅទំនេរសារជាថ្មីបេះដូងមិនទាន់មានអ្នកណានៅឡើយនោះទេ នាពេលកន្លងមកតែងមានពត៌មានថារូបនាងចែកផ្លូវគ្នាជាមួយគូស្នេហ៍ព្រោះមិនមែនរូបគូស្វីតៗដូចមុន។ ជាការពិតមែននាងនិងអ្នកជំនួញប្រុសលោក Oat Pitak បានសម្រេចចិត្តបែកគ្នាមែនគឺបែកប្រហែលជា៥ខែហើយ ព្រោះតែមិនអាចបន្ដទៅមុខបាន ចំណែកមូលហេតុលម្អិតយ៉ាងណានោះរូបនាងសុំមិននិយាយរំលឹកទៀតព្រោះវាជាអតីតទៅហើយពេលនេះនាងបានដើរទៅមុខគិតរឿងថ្ងៃអនាគតវិញ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ