Min Phichaya និយាយហើយថាបេះដូងនៅទំនេរបាន 4ខែហើយហើយពេលនេះត្រូវតែដើរទៅមុខដើម្បីចាប់ផ្ដើមជីវិតថ្មី! មានរូបភាព
តារាសម្ដែងស្រីលំដាប់តួឯកស្រីស្អាត Min Phichaya ក្រោយពីប្រកាសជាសាធារណថាពេលនេះខ្លួននៅទំនេរធ្វើអោយគ្រប់គ្នាដែលតាមដានពីរបៀបរស់នៅរបស់នាងតែងតែសង្ស័យថាជារឿងពិតឬគ្រាន់តែផុសលេងៗ ព្រោះពត៌មានដ្រាម៉ារឿងស្នេហារបស់នាងជាមួយនិងហៃសូ Oat Pitak
ជាក់ស្ដែង Min បានចេញមកបើកចិត្តនិយាយរឿងរ៉ាវបេះដូងដោយនាងបានចេញមកក្នុងកម្មវិធិ The Driver Ep.134 យូធូបដែលមាន Oat Pramote, Ploy Horwang, ហើយនិង Pitch Kachai ជាពិធីករក្នុងកម្មវិធី ដោយ Min ប្រាប់យ៉ាងច្បាស់ៗថានាងបាននៅទំនេរ 4ខែហើយ
” Min នៅទំនេរចា និយាយដំបូងតែម្ដង មិនធ្លាប់ផ្ដល់បទសម្ភាសន៍កន្លែងណាពីមុនមកទេ មិនធ្លាប់ប្រាប់អ្នកពត៌មាន ទំនេរមកមួយរយៈហើយ ជីវិតយើងកំពុងតែផ្លាស់ប្ដូរនិងដើរទៅមុខ យើងមិននិយាយពីរឿងអតិតល្អជាង យើងមិននិយាយរឿងចាស់ នៅទំនេរមកជាច្រើនខែហើយ ជាង4ខែហើយ អ្នកញ៉ែពេលនេះក៏មិនទាន់មានដែលពេលនេះ មិនប្រាកដចិត្តច្រើនជាងព្រោះយើងនៅមិនទាន់បានចេញមកនិយាយអ្វីសោះឡើយ អ្នកផ្សេងក៏មិនច្បាស់ថាអ្វីជាអ្វី សួរថាចូលចិត្តមនុស្សបែបណា ចូលចិត្តដូចបង Oat Pramote (សើច) ចូលចិត្តមនុស្សកំប្លែង មិនបានកើតអ្វីជាគោលនោះទេ មិនបានជាប់គាំង”
អត្ថបទដោយ : នីត្តា