ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់លោក សង់ ស៊ីស ដែលពេលនេះលោកកំពុងតែធ្លាក់ខ្លួនឈឺ ហើយក៏កំពុងតែទទួលបានការមើលថែទាំ ពីសំណាក់ក្រុមគ្រួសារផងដែរ។
ជាក់ស្ដែងថ្មីៗនេះ លោក សង់ សេដ្ឋ ដែលជាត្រូវកូនប្រុស និងត្រូវជាបងប្រុសបង្កើតតារាចម្រៀង ស៊ុន ស្រីពេជ្រ បានទម្លាយថា ប្អូនស្រីខ្លួនបានចំណាយប្រាក់មិនតិចជាង៣០មុឺនដុល្លារនោះទេ ដើម្បីព្យាបាលជម្ងឺឪពុក ក្នុងនោះលោកក៏រៀបរាប់សារនៅក្នុងចិត្តថា៖
«មនុស្សស្រីម្នាក់នេះធ្លាប់អស់លុយដោយសាមើលប្អូនប្រុសនិងឪពុកម្តាយអស់ផ្ទះ២ល្វែង១៦បន្ទប់ឡានពីរគ្រឿង សរុបមកមិនក្រោម(៣០មុឺនដុល្លា)អំរែកមួយនេះប្អូនរែកច្រើនជាងបងៗពេកហើយ មិនដែលពោលពាក្យថាអស់សង្ឃឹមឡើយ ចាំមើលតើបងប្អូនណាខ្លះត្រូវផ្តល់កំលាំងចិត្តវាវិញ ចំណែកខ្ញុំវិញមានតែពាក្យថាអរគុណប្អូនស្រីគុណបុណ្យទេវតាថែរក្សាប្អូនជានិច្ចនិងមាតាបិតាជាព្រះក្នុងផ្ទះលើករាសីប្អូនរហូត ថែសុខភាពផងបងប្អូន អរគុណសន្តិភាពមេដៃមាសសម័យតេជោហ៊ុន សែនពីកម្ពុជា»
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះលោកតា សង់ សុីស ប្រកាសលក់ផ្ទះរបស់លោក ដើម្បីសងបំណុលគេប្រមាណ ១០ម៉ឺនដុល្លារ តែក្រោយដឹងព័ត៌មានក៏មានមហាជននិងបងប្អូននៅក្រៅប្រទេសជួយជាថវិការប្រមាណ ៥៧៧៨ដុល្លារទៅលោកដើម្បីមើលជំងឺ ខណៈដែលលោកមិនបានប្រកាសសុំជំនួយអ្វីនោះទេ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី