គូនេះប៉ះគ្នាស្វីតៗរហូតដល់អ្នកទស្សនាសសើរ! ដោយគូដែលអ្នកទស្សនារឿងភាគថៃកំពុងនិយាយដល់នាពេលនេះគឺគូរបស់តួឯកប្រុសលោក Tono Pakin និងតួឯកស្រីនាង Richy Oranate D. Caballes សម្ដែងរួមគ្នាក្នុងរឿងភាគដំបូងរឿងដែលមានចំណងជើងថា พระจันทร์แดง (Prajan See Daeng)។
ដោយរឿងភាគ Prajan See Daengតារាស្រីនាង Richy ដើរតួអង្គជាអ្នកគ្រូក្រមុំមកបង្រៀនសិស្សតាមតំបន់ភ្នំបង្រៀនបងប្អូនជនជាតិភាគតិចនិងបានជួបជាមួយលោកគ្រូពេទ្យរូបសង្ហារដែលជាតួឯកក្នុងរឿងសម្ដែងដោយលោក Tono។ តែអ្វីដែលកាន់តែធ្វើឲរឿងភាគមួយនៃមានឩបសគ្គស្មុគស្មាញនោះក៏គឺបណ្ដាសាររបស់តួប្រុសដែលត្រូវប្រែកាយក្លាយជាខ្លាធំំរៀងរាល់ថ្ងៃព្រះចន្ទ័ពណ៌ឈាម។ ក្នុងភាគដំបូងៗនៃរឿងនេះដែលបានចាក់ផ្សាយរួចហើយនោះបានធ្វើឲអ្នកទស្សនាលាន់មានគ្រប់គ្នាថាគូនេះសាកសមមានភាពផ្អែមល្ហែម ទាំងដែលដឹងថាជីវិតក្រៅឆាករបស់ទាំងគូគឺមានគូស្នេហ៍រៀងខ្លួនរួចហើយក្ដីក៏ធ្វើឲអ្នកមើលជក់ចិត្ដជាមួយគូនេះបានដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ