តែងតែពីប្រកាសថាត្រលប់មកនៅខ្លួនមួយបេះដូងមួយម្ដងទៀតមក តារាសម្ដែងស្រីស្អាត Min Peachya ក៏ជះភាពស៊ិចស៊ីបង្ហាញអោយហ្វេនៗដែលតាមដាននៅក្នុង IG @minpechaya បានតាមដាននិងញាប់ញ័របេះដូងជាមួយគ្នាជាញឹកញាប់
ជាក់ស្ដែង Min ក៏បានផុសរូបខ្លួនឯងដែលមើលទៅស្រស់ស្អាតបំផុត ដោយការជ្រើសរើសអាវដៃតូចមួយបូកជាមួយនិងសំពត់ខ្លីពណ៌ស ឈថតស្ទាយកន្លែងចតឡាន ហើយញុំាអាហារថ្លៃៗ ព្រមអមជាមួយនិងឃ្លាថា “Min ជាអ្នកភូមិភាគឦសាន ខេត្តខនកែន”
រឿងនេះទាំងមិត្តភ័ក្ដនៅក្នុងសិល្បៈ ហើយនិងអ្នកគាំទ្រផ្សេងៗទៀតក៏បានចូលទៅចុចឡាយចំពោះឃ្លានេះភ្លាមៗ ហើយនៅមានប្រាប់តៀតថា នារីភូមិភាគឦសានម្នាក់នេះស្អាតៗខ្លាំងណាស់ចា
អត្ថបទដោយ : នីត្តា