Baifern Pimchanok ត្រលប់ទៅមើលការសម្ដែងរបស់ខ្លួនពីមុន…ថែមទាំងលួចនិយាយដើម Mario ថានៅកន្លែងថតចូលចិត្តធ្វើរឿងមួយនេះ! មានរូបភាព

“រឿងតូចៗដែលហៅថាស្នេហា” អាចចាត់ទុកជាខ្សែភាគយន្ដថៃដែលស្ថិតក្នុងដួងចិត្តអ្នកគ្រប់គ្នាក៏ថាបាន ដោយការសម្ដែងបែបធម្មជាតិបំផុតពីអ្នកសម្ដែងស្រី Baifern Pimchanok  ដែលទើបនិងឈាមចូលក្នុងវិស័យសិល្បៈថ្មីៗ បូកជាមួយនិងភាពសង្ហារបស់តួឯកប្រុស Mario Maurer ទើបធ្វើអោយរឿងនេះសម្ដែងបានដោយរលូនបែបនេះ

ជាក់ស្ដែង (9 វិច្ឆកា 2021) ក្នុងកម្មវិធី FERNZONE EP.11 Baifern Pimchanok ក៏មានប្រធានបទ Reaction ការងារកាលពីអតិតកាលរបស់ខ្លួនឯង ដោយនិយាយពីអាមរ្មណ៍ដែលបានសម្ដែងខ្សែភាគយន្ដរឿងនិង រឿងតូចៗដែលហៅថាស្នេហា មានដូចតទៅថា ចាប់ពីពេលនិងក៏ 11 ឆ្នាំហើយ បង Mario មុខគ្មានផ្លាស់ប្ដូរទេ ពេលនិងបង Mario ល្បីខ្លាំងណាស់ ហើយខ្លួនក៏សប្បាយចិត្តខ្លាំងណាស់ដែរដែលបានរួមសម្ដែងរឿងជាមួយគាត់

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះ Baifern នៅមានដុតកំលោះ Mario បែបសើចៗទៀតថា ពេលកំពុងស្ថិតនៅកន្លែងថតរឿង បង Mario ដេកលក់ពេញមួយសាច់រឿង ភ្ញាក់តែកន្លែងមួយទេគឺកន្លែងដែលត្រូវសម្ដែង គ្រាន់តែកាត់ភ្លាមបង Mario ក៏ត្រលប់ទៅគេងសារជាថ្មី គិតថាប្រហែលជាគាត់ហត់ព្រោះការងារច្រើន ដល់ពេលត្រលប់មកមើលលទ្ធផលការងារចាស់ៗរបស់ខ្លួនឯងក៏ធ្វើអោយ Baifern ញញឹមតាមទៅដែរ

ចំណែករឿងមុខក្មេងរបស់កំលោះ Mario អាចអះអាងបានថាជារឿងពិត ព្រោះបើទៅពិនិត្យមើលនៅក្នុង IG របស់សាម៉ីខ្លួនក៏ឃើញថា Mario មុខនៅតែដូចដើមគ្មានប្រែ

អត្ថបទដោយ​ : នីត្តា