កុំឲ្យហ្វេនសួរច្រើនពេក! Due Arisara ទម្លាយរឿងកែបបូរមាត់ថ្មីរបស់នាង!

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រី Due Arisara បង្ហាញខ្លួនជាមួយនិងការកែបបូរមាត់ថ្មីយ៉ាងស្រស់ស្អាត ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចង់ដឹងពីមូលហេតុ និងចំណាប់អារម្មណ៍ក្រោយពេលនាងផ្លាស់ប្ដូរសម្រស់បែបនេះ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងក៏បានដាច់ចិត្តរៀបរាប់ដោយមិនលាក់លៀមជាមួយនិងហ្វេនៗក៏ដូចជាមហាជនថា៖

After Footer (Active) - damrei Mr1 Zone2

«មុខមិនប្រែប្រួលទេ តែមាត់បានប្រែប្រួល អ្នកអាចធ្វើវាបាន។ ការពិតទៅ មនុស្សយើងគួរតែស៊ាំនឹងវាហើយ ដោយសារតែយើងថែរក្សាខ្លួនយើង ឱ្យស្រស់ស្អាតគ្រប់ពេលវេលា។ និយាយឱ្យត្រង់ទៅ ខ្ញុំគឺជាមនុស្សសប្បាយរីករាយ និងចូលចិត្តការផ្លាស់ប្តូរខ្លះៗ។ ហើយរឿង​មួយ​ទៀត​នោះគឺ​ តាំង​ពី​ចាក់​មាត់​មក​ រឿងលុយកាក់របស់យើង គឺល្អណាស់»

តាមរយៈពាក្យសម្ដីរបស់តារាស្រីរូបនេះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើនអស់ចម្ងល់ និងកាន់តែចាប់អារម្មណ៍លើសម្រស់បបូរមាត់បែបសុិចសុីរបស់នាងកាន់តែខ្លាំងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី