ជាការពិតណាស់ ថ្វីត្បិតតែតារាសម្ដែងស្រី បេនីយ៉ាំង និងគូស្នេហ៍មិនទាន់ប្រកាសអាពាហ៍ពិពាហ៍ខណៈកូវីដនេះក៏ពិតមែន តែស្នេហាអ្នកទាំងពីរផ្អែមល្ហែមខ្លាំងជាងប្ដីប្រពន្ធមួយចំនួនថែមទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះក៏បានបង្ហាញដំណឹងល្អដល់ហ្វេនៗនិងមហាជន ដោយពេលនេះនាងកំពុងតែពរពោះកូននៅក្នុងផ្ទៃលើដំបូង ហើយជាកូនស្រីថែមទៀតផង។
ក្នុងនោះតារាស្រីរូបនេះបានបង្ហោះសារយ៉ាងដូច្នេះថា៖
«ចាំអេកូយូពេក ពិនិត្យទឹកនោមម្តង២ខ្លាចខុសគ្នា តែចេញមកស្រីទាំង២ ហ៊ូពេញផ្ទះ ជាពិសេសតាទួតអ៎នោះអ៎ចង់បានស្រី»
ក្រោយពេលលឺដំណឹងនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុតតារាស្រីរូបក្លាយជាម្ដាយគេហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី