ថ្មីនេះៗមហាជនជាច្រើនកំពុងតែចាប់អារម្មណ៍ និងផ្ទុះមតិរិះគន់ជាច្រើនទៅលើតារាសម្ដែងថៃស្រី Pat Napapa ដែលបង្ហាញអាកប្បកិរិយាមិនសមរម្យទៅលើអ្នកគាំទ្រ។
ក្នុងនោះផងដែរតាមរយៈវីដេអូបានបង្ហាញពីសកម្មភាព ខណៈពេលដែលតារាសម្ដែងស្រីរូបនេះ ត្រូវបានអ្នកគាំទ្រសុំនាងថត និងបានលើដៃសំពះអរគុណនាង តែនាងបែរជាបង្ហាញអាកប្បកិរិយាឆ្មើងឆ្មៃ ហាក់បីដូចជាមិនស្វាគមន៍ទៅកាន់នារីម្នាក់នោះវិញបន្ដិចទាល់តែសោះ។
ហើយតាមរយៈវីដេអូនេះផងដែរ មហាជន និងអ្នកលេងបណ្ដាញសង្គមថៃជាច្រើនបាននាំគ្នា បញ្ចេញមតិរិះគន់ចំពោះអត្តចរិតរបស់តារាស្រីរូបនេះ ដែលបង្ហាញចេញមកបែបនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
@meawtum🙀ดูสิเจอใคร #พี่แพท สวยมาก #พิกัดก๋วยเตี๋ยวเรือ ป.ประทีป รัชดา32@theweesak_16♬ Dj BonBon Remix – 𝙁𝙝𝙖𝙖 || • 𝐍𝐏
អត្ថបទដោយ៖ស៊ីវលី