បាត់មុខបាត់មាត់អស់ពេលជាយូរសម្រាប់សកម្មភាពផ្អែមល្ហែម គូរស្នេហ៍ឆ្មាកណ្ដុរយ៉ាងអ្នកម៉ាក់ Aum Patcharapa និងលោកប៉ា Pok-President Wong ព្រោះតែស្ថានភាពកូវីដទើបធ្វើអោយអ្នកទាំងពីរត្រូវនៅតែផ្ទះច្រើនជាងទៅក្រៅ រូបភាពគូរស្នេហ៍ក៏មិនមានផុសដែរ ហើយជាក់ស្ដែងក៏ជាការចេញទៅញុំបាយក្រៅផ្ទះ ណាត់ជួបគ្នាគម្រប់ខួបជាច្រើនខែ
ដោយខាង Aum ក្រៅពីផុសរូបស្អាតៗរបស់ខ្លូនឯងក្នុងរ៉ូមខ្លីពណ៌ស បូករួមនិងស្បែកជើងកែងខ្ពស់ពណ៌ឆើតហើយ នៅមានស្ទាយតែងខ្លួនដ៏គួអោយស្រលាញ់ទៀតត្រៀមរួចរាល់ក្នុងការចេញទៅញុំបាយហើយ នៅមានផុសរូបគូរជាមួយម្ចាស់ចិត្តកំលោះទៀតផង អមជាមួយនិងឃ្លាថា “ញុំបាយក្រៅផ្ទះជាមួយបងម៉ាប់លើកដំបូងគម្រប់ខួបជាច្រើនខែកន្លងមក”
ចំណែកឯខាងប្រុសដែលបានផុសសកម្មភាពគួអោយស្រលាញ់ៗនៅក្នុង story IG ថតវីដេអូខណៈពេលដែល Aum កំពុងញុំហើយហៃសូ Pok ក៏ញោះដោយការយកអាល់កុលទៅបាញ់ក្នុងកែវទឹក ជារូបភាពមួយផ្អែមល្ហែម សប្បាយដូចសព្វដងចឹងគូនេះ
អត្ថបទដោយ : នីត្តា