រៀបចំហើយស្រេច! តោះមកមើលគេហដ្ឋានក្រោយរៀបការរបស់តួឯកប្រុសលោក Newនិងភរិយា!!

សង់ហើយតាំងពីមុនរៀបការមកម្លេះ! បើកបង្ហាញកម្រងរូបភាពទិដ្ឋភាពគេហដ្ឋានស្រស់ស្អាតស្កឹមស្កៃរបស់គូស្វាមីភរិយាទើបរៀបការថ្មីថ្មោង គូរបស់តួឯកប្រុសលោក New Chaiyapol និងសង្សារអ្នកក្រៅរង្វង់សិល្បៈនាង Maysa Kittima។

ដោយទាំងគូបានចូលរោងការនឹងគ្នារួចហើយកាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះមានការឲពរឲជ័យពីក្រុមគ្រួសារមិត្តភក្ដិនិងអ្នកគាំទ្រផងដែរ ថែមទៅទៀតនោះក៏មានការបំពាក់ចិញ្ចៀនពេជ្រដ៏ធំឲគ្នាទៅវិញទៅមកផងដែរ។ ក្រោយរៀបការលោក New និងភរិយាបានរើចូលទៅរស់នៅផ្ទះថ្មី ដោយផ្ទះមួយខ្នងនេះអ្នកទាំងពីរបានទិញរចនាម៉ូតពេញចិត្តតាំងពីមិនរៀបអាពាហ៍ពិពាហ៍មកម្លេះ។ មិនបានបង្ហោះឲឃើញទិដ្ឋភាពទាំងមូលតែ Maysa ក៏បានបង្ហោះផ្ទះថ្មីចាប់ផ្ដើមជីវិតរួមគ្នាថ្មីរបស់ខ្លួនក្នុងបណ្ដាញសង្គមផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ