នរណាមិនច្រណែនបើ Kimberly ផ្អែមល្ហែមយ៉ាងនិងផុសរូបគូរជាមួយ Mark Prin ដាក់ caption សុទ្ធតែថា…..! មានវីដេអូ
វង្វេងនិងស្នេហាមិនចាញ់គូរដទៃពិតមែនហើយសម្រាប់ គូរស្នេហ៍តារាប្រុសស្រីលំដាប់តួឯកយ៉ាង Mark Prin និង Kimberly ថ្វីត្បិតតែមើលចិត្តគ្នាមកបាន 8ឆ្នាំហើយក្ដី ប៉ុន្ដែក៏តែងតែឃើញទាំងគូរចែករំលែកពេលវេលាបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកមករហូត
ហើយជាក់ស្ដែងខាង Kimberly ក៏បានផុសរូបភាបដែលធ្វើអោយស្រមោចមកតោង IG @kimmy_kimberley ភ្លាមៗនៅពេលសាម៉ីខ្លួនផុសរូបគូរជាមួយនិង Mark ខណៈពេលសម្លឹងភ្នែកគ្នាយ៉ាងស្វីត តែទាំងអស់នេះប្រហែលជាគេចមិនផុតពីរ ឃ្លាខ្លីៗប៉ុន្ដពេញទៅដោយអត្ថន័យថា “He’s My Universe..”
គួអោយស្រលាញ់ឡើងរាល់ថ្ងៃបែបនេះ ហ្វេនៗក៏ទ្រាំមិនបាននិងស្រមៃថ្ងៃល្អរបស់អ្នកទាំងពីរដែរ ពេលណានិងមានថ្ងៃមង្គលអោយត្រជាក់ចិត្តនិងគេទៅហ្ន រៀបការអោយសប្បាយពេញប្រទេសដូចគូរគេឯងខ្លះ
អត្ថបទដោយ : នីត្តា