ជីវិតតស៊ូច្រើនណាស់! Pumpui Panthipha ព្រមបើកចិត្តនិយាយពីការងារដំបូងក្នុងជីវិតរកលុយបានខ្ទង់ម៉ឺនតាំងតែខ្លួនអាយុ…..! មានរូបភាព
ក្លាយទៅជានារី Hot ប្រចាំសម័យកាលដែលនារីៗជាច្រើននាក់លើកអោយក្លាយជាអាយដលប្រចាំចិត្ត ទាំងរឿង lifestyle ទៅដល់ការធ្វើការសម្រាប់ Pumpui Panthipha ភរិយាជាទីស្រលាញ់របស់កំលោះអ្នកចម្រៀងរ៉េប Gwint Duval
ថែមទាំងពេលថ្មីៗនេះសាម៉ីខ្លួនក៏នៅបានឆ្លៀតឱកាសល្អឆ្លើយតបសំនួររបស់អ្នកគាំទ្រដែលផ្ញើរមកក្នុង IG story @pantipa.a ទាក់ទងនិងបទពិសោធន៍ក្នុងការធ្វើការងារកាលពីអតិត ដោយមានន័យថា “ចាប់ផ្ដើមធ្វើការរកលុយខ្លួនឯងនៅអាយុប៉ុន្មាន ហើយការងារដំបូងគឺជាការងារអ្វី?”
ដោយខាង Pumpui និយាយថាការងារដែលធ្វើអោយនាងមានលទ្ធភាពអាចរកលុយបាននិងគឺ ការក្រងស្បូវ កាលពីនាងនៅអាយុប្រមាណ 10-11ឆ្នាំ
“ក្រងស្បូវលក់ ពេលអាយុប្រហែល 10-11 ឆ្នាំ មួយកណ្ដប 4បាត មួយថ្ងៃធ្វើបានប្រហែលជា 30កណ្ដប ធ្វើនៅពេលវិស្សមកាលរយៈពេល 3ខែ រកលុយបានប្រមាណ ម៉ឺនបាតចា”
អត្ថបទដោយ : នីត្តា