ឬក៏ជាគូនេះ? តួឯកប្រុសស្រីថៃពីរដួងកំពុងត្រូវបានអ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍ថ្មីក្នុងសិល្បៈថៃ ក្រោយឃើញភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរមិនថាក្នុងរឿងឬក្រៅឆាក។ ដោយតារាប្រុសស្រីទាំងពីរដួងក៏គឺជាតួឯកប្រុសលោក Mik Thongraya និងតួឯកស្រីនាង Thisa Varitthisa មួយរយះពេលកន្លងមកនេះអ្នកទាំងពីរកំពុងសម្ដែងរួមភាគថ្មីរួមគ្នារឿង Sai Leurd Song Hua Jai។
ជាធម្មតានោះទេដែលតួឯកប្រុសស្រីមានភាពស្និទ្ធស្នាលគ្នាក្នុងការសម្ដែង តែតារាទាំងពីរដួងនេះបានរឹតធ្វើឲអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងផ្អែមល្ហែមក្រោយឃើញអ្នកទាំងពីរមានការជិតស្និទ្ធគ្នាក្រៅឆាកមានការដើរលេងកំសាន្ដនៅខាងក្នុងជាមួយគ្នា ថែមទាំងជិតស្និទ្ធជាមួយសមាជិកគ្រួសារគ្នាផងដែរ។
ថែមទាំងពីរនេះអ្នកតារាប្រុសស្រីទាំងពីររូបសុទ្ធតែបេះដូងនៅទំនេរមិនទាន់មានគូ ក្រោយពីលោក Mik ទើបដាច់គ្នាជាមួយអតីតគូស្នេហ៍ចាស់គឺតួឯកស្រីនាង Bow Maylada ហើយតារាស្រី Thisa ក៏មិនទាន់ប្រកាសមានស្នេហា ទើបរឹតធ្វើឲអ្នកគាំទ្រចាប់គូតួឯកក្នុងរឿងភាគថ្មីគូនេះ។ យ៉ាងណាក៏ដោយរឿងស្នេហាគឺស្ថិតនៅលើអ្នកទាំងពីររូប ប្រសិនបើកំពុងមានចិត្តគ្នាមែននោះតួឯកទាំងពីរពិតជាចេញមុខមកប្រកាសនៅពេលក្រោយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ