ប្រហែលមែនទែនហើយ! Bow Maylada ព្រមបើកចិត្តនិយាយជាមួយ Alek Theeradej សំខាន់ស្និតស្នាលនិងមានអារម្មណ៍ល្អកាន់តែ…! មានរូបភាព

ជាគូរដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងកំឡុងពេលនេះ សម្រាប់តារាប្រុសស្រីលំដាប់តួឯកយ៉ាង Alek Theeradej និង Bow Maylada បន្ទាប់ពីខាងស្រីវិលត្រលប់មកនៅទំនេរគ្មានអ្នកថែបេះដូងម្ដងទៀត ក៏តែងតែមានរឿងអៀនៗនិងគួអោយតាមដានខ្លាំងឡើង អ្នកគាំទ្រទន្ទឹងចាំអ៊ុតមើលសម្បើមណាស់

ជាក់ស្ដែងនៅពេលថ្មីៗនេះ Bow Maylada បានចេញមកបើកចិត្តនិយាយរៀបរាប់ជាលើកដំបូង បង្ហាញពីឋានៈខ្លួនជាមួយនិងតួឯកប្រុសមុខកាត់ចិនតាមរយៈ Nine Enter ដោយនាងទទួលបែបអៀនៗថាកំពុងនិយាយជាមួយនិង Alek ព្រមទាំងប្រាប់ជាមនុស្សស្រីមិនសូវជានិយាយ សុំអោយទៅសួរខាងប្រុសខ្លួនឯង

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះ Bow នៅមានបង្ហើបប្រាប់ទៀតថាចំពោះរឿងទំនាក់ទំនងមានការនិយាយច្រើនឡើង ថែមទាំងថា Alek ជាមនុស្សប្រុសស្មើរចុងស្មើរដើម គួអោយស្រលាញ់ ល្អចំពោះអ្នកគ្រប់គ្នា ព្រមទទួលថាមានទៅញុំាបាយជាមួយគ្នា ប៉ុន្ដែមិនបានទៅតែពីរនាក់នោះទេ

រឿងនេះហ្វេនៗចាំតែមើលទៅ ជឿជាក់ថាគូនេះច្បាស់ជាមានសកម្មភាពផ្អែមល្ហែមចេញមកអោយឃើញជាមិនខានទេ

អត្ថបទដោយ : នីត្តា