Mew Nittha ប្រមូលរូបភាពគួអោយស្រលាញ់របស់កូនស្រីក្នុងវ័យ 2ខែទុក….ពូកែញញឹមដូចម៉ាក់ៗអញ្ចឹង!! មានរូបភាព

ភ្លេចខ្លួនតែបន្ទិចសោះកូនស្រីដ៏គួអោយស្រលាញ់អូន Marin របស់លោកប៉ាអ្នកម៉ាក់ដៃថ្មីយ៉ាង Mew Nittha និងហៃសូ Saint បាន 2ខែទៅហើយ ជាពិសេសលោកប៉ាអ្នកម៉ាក់តែងតែប្រមូលយករូបភាពរបស់អ្នកតូចមកផុសចែករំលែកអោយបងៗពូមីងបានមើលទៀតផង

ហើយនៅពេលថ្មីៗនេះ (12 វិច្ឆកា 2021) ក្នុងឱកាសគម្រប់អាយុ 2ខែរបស់កូនស្រី អ្នកម៉ាក់ធ្វើវីដេអូរួបរួមរូបភាពគួអោយខ្នាញ់របស់អូន​ Marin និងសកម្មភាពរបស់លោកប៉ាម៉ាក់កូនដែលមើលទៅទ្រាំមិនញញឹមតាមមិនបានទេ

After Footer (Active) - damrei Mr1 Zone2

ថែមទាំងនៅក្នុងវីដេអូអូន​ Marin បញ្ចូនស្នាមញញឹមស្រទន់ៗអោយបងៗអ្នកគាំទ្រទៀតផង ជាមួយគ្នានេះផងដែរម៉ាក់ៗនៅមានសរសេរឃ្លាផុសក្នុង IG ថា “2months old”

ធ្វើអោយបណ្ដារបងៗអ្នកគាំទ្រឃើញហើយប្រញាប់ចូលមកសរសើរពីភាពគួអោយខ្នាញ់គួអោយស្រលាញ់របស់អូនពេញទឹកពេញដីតែម្ដងចា

អត្ថបទដោយ : នីត្តា