ទីបំផុត Boy Pakorn ព្រមសារភាពច្បាស់ៗថាកំពុងដំណើរការញ៉ែស្រីស្អាតម្នាក់នេះលើកមុនចំលើយនិមសូវច្បាស់ព្រោះ…..! មានរូបភាព
ធ្វើអោយហ្វេនៗតាមដានមិនទាន់មែនហើយ ក្រោយពីមានអ្នកពូកែសង្កេតឃើញថាតារាសម្ដែងកំលោះ Boy Pakorn ហើយនិងអ្នកចម្រៀងស្រី Faye Pornpawee ទៅដើរលេងជាមួយគ្នានៅសួនសត្វ Safari World ថែមទាំងមានរូបភាពទៅដើរលេងបន្ដនៅហួនហិនទៀតផង តែក៏មិនបានបិតបាំងអ្វីអោយហ្វេនៗចូលមកថតរូបជាមួយ ប៉ុន្ដកំលោះ Boy ក៏តែឆ្លើយតបមិនសូវច្បាស់លាស់ចំពោះរឿងទំនាក់ទំនងជាមួយកញ្ញា Faye Pornpawee
ជាក់ស្ដែង (14 វិច្ឆកា 2021) Nine Entertainment បានបង្ហាញបទសម្ភាសន៍របស់ Boy Pakorn ទាក់ទងនិងរឿងនេះថា ព្រមទទួលថាញ៉ែ Faye ពិតមែន ដោយដំណើរការញ៉ែបានប្រហែលជា 2-3ខែហើយ ប៉ុន្ដែមិនប្រញាប់អ្វីនោះទេចំពោះរឿងទំនាក់ទំនង សុំត្រឹមទៅសន្សឹមៗបែបនេះទៅល្អជាង ព្រមទាំងមានលាន់មាត់សរសើរ Faye ទៀតថានាងជាមនុស្សស្រីគួអោយស្រលាញ់ និស្សយល្អ មានលក្ខណៈជាមនុស្សចាស់ទុំ
ចំណែកឯរឿងមានអ្នកឃើញទៅដើរលេងជាមួយគ្នានៅសួន Safari World ព្រមទទួលថា ទៅជាមួយគ្នាតែ 2នាក់ពិតមែន មិនបានគិតថានិងបិតបាំងអ្វីស្រាប់ទៅហើយ រីករាយជានិច្ចសម្រាប់អ្នកមកសុំថតរូបជាមួយ មានរូបគូរប៉ុន្ដែសុំរក្សាទុកសិនល្អជាង រឿងដែលអោយសម្ភាសន៍កាលពីលើកមុន បានត្រលប់ទៅមើលវីដេអូរបស់ខ្លួនឯងហើយមានអារម្មណ៍ថាមិនសូវជាអូខេ ឆ្លើយតបអ្វីក៏មិនសូវច្បាស់លាស់ បន្ទាប់ពីនិងមកមានអារម្មណ៍ថាខ្វល់ខ្វាយចិត្តព្រោះថាបើនិយាយទៅខ្លាចមានផលប៉ះពាល់ដល់ Faye និងគ្រួសារខាងស្រី ប៉ុន្ដែពេលបាននិយាយជាមួយ Faye ហើយគាត់មិនបានបដិសេធអ្វីទេ
នៅថ្ងៃនេះ Boy តាំងចិត្តនិងនិយាយដល់រឿងទំនាក់ទំនងនេះស្រាប់ទៅហើយ មានឱកាសបានជួបនិងគ្រួសារខាងស្រី កាលពីទៅដើរលេងនៅហួនហិន ដោយពេលនេះជាពេលដែលចាប់ផ្ដើមនិយាយគ្នា ចំណែកឯអ្នកម៉ាក់របស់ Boy គាត់ដឹងស្រាប់ទៅហើយថា Boy ញ៉ែ Faye មានសួររហូតដែរថាទំនាក់ទំនងទៅដល់ណាហើយ
អត្ថបទដោយ : នីត្តា