សមសួនណាស់! តោះទៅមើលតារាចម្រៀង ទេព បូព្រឹក្ស គ្រងឈុតប្រពៃណីទាំងនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ជាមួយស្ទាយ៍លេងខ្លួនបែបប្លែកៗ មើលទៅពិតជាទាន់សម័យខ្លាំងណាស់។

ដោយឡែកថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត ជាមួយការតុបតែងខ្លួនក្នុងឈុតប្រពៃណី មើលទៅពិតជាស្រស់ស្អាត អមជាមួយស្ទាយ៍សក់បួងទៅក្រោយយ៉ាងប្លែក មើលសឹងតែមិនស្គាល់ថាជានាងទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពទាំងនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរសម្រស់តារាចម្រៀងស្រីរូបនេះ មិនថាតុបតែងខ្លួនបែបនេះក៏នៅតែស្រស់ស្អាត ពិសេសនោះក្នុងឈុតប្រពៃណីថ្មីៗខាងក្រោមនេះតែម្ដង៕ តោះ!​ ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី