នៅថ្ងៃរៀបការរបស់តារាស្រី Jenny ធ្វើអោយមានអ្នកទឹកភ្នែកព្រោះតែប្អូនស្រីឪពុកផ្សេងគ្នាយ៉ាង Lily ហា៊នពោលពាក្យបែបនេះថា….! មានរូបភាព

ក្លាយជាស្រីស្អាតពេញរូបពេញរាងហើយសម្រាប់  Lily ដែលទើបនិងផ្លាស់ប្ដូរស្ទាយសប្បាយៗមកជានារីផ្អែមល្ហែមដើរតួជាអ្នកកំដរកូនក្រមុំក្នុងថ្ងៃមង្គលការបងស្រីស្អាតយ៉ាង Jenny និងបងថ្លៃ Jewish ដល់ថ្នាក់គ្រប់គ្នាសរសើរគ្រប់គ្នាថានាងស្អាតប្លែក

ជាក់ស្ដែង Lily ក៏បានចេញមកផុសពីអារម្មណ៍ដែលមានចំពោះបងស្រី Jenny ក្រោយពីចប់ពិធីមង្គលការរួចសប់គ្រប់ដែលនាងយំនិងមិនមែនព្រោះតែសោកស្ដាយ ប៉ុន្ដែជាការត្រេកអដែលបានឃើញថ្ងៃល្អរបស់ស្រី និងភាពជាបងប្អូនឪពុកផ្សេងគ្នាដែលមិនអាចធ្វើអ្វីចំពោះភាពជាបងប្អូននិងក្ដីស្រលាញ់រវាងអ្នកទាំងពីរបាន

After Footer (Active) - damrei Mr1 Zone2

“ដែលខ្ញុំយំមិនមែនព្រោះតែសោកស្ដាយ ប៉ុន្ដែមកពីសប្បាយចិត្ត រំភើបចិត្តខ្លាំងណាស់ វាជាអារម្មណ៍ដែលពិបាកនិងអធិប្បាយ គឺបង Jenny នៅជាមួយខ្ញុំមករហូត ទៅណាមកណាក៏ទៅជាមួយគ្នា ពាក្យថា “បងប្អូនឪពុកផ្សេងគ្នា” មិនអាចធ្វើអ្វីយើងទាំងពីរនាក់បានឡើយ

ចាប់ពីពេលនេះទៅបង Jenny និងមានគ្រួសារដែលកក់ក្ដៅដូចដែលបងប្រាថ្នា អ្នកដែលមកប្រើជីវិតរួមគ្នាជាមួយបងស្រី ក៏ជាអ្នកដែលមាននិស្ស័យស្រដៀងគ្នា ពូកែលួង គួអោយស្រលាញ់ យកចិត្តទុកដាក់ មើលថែអ្នកដទៃជាងខ្លួនឯង បង Jewish ព្រមតាមបង Jenny ហើយធ្វើអោយបង Jenny  មានក្ដីសុខ

មុននេះប្អូនក៏ធ្លាប់គិតថាប្រសិនបើបង Jenny រៀបការមានគ្រួសារបង Jenny ប្រហែលជាមានពេលអោយប្អូនស្រីតិចជាងមុនច្បាស់ណាស់ ប៉ុន្ដែអត់ទេ ពេលនេះការគិតរបស់ប្អូនផ្លាស់ប្ដូរទៅហើយ ប្អូនប្រាកដចិត្តចំពោះបងស្រីថាបងស្រីអាចចែកពេលវេលាបាន ព្រោះបង Jenny ជាមនុស្សពូកែរបស់គ្រួសារ

បន្ទាប់ពីនេះសុំអោយបងស្រីមានក្ដីសុខរាល់ៗថ្ងៃ បំពេញតួនាទីជាម្ដាយកូន និងភរិយារបស់បង Jewish បានយ៉ាងល្អ ប្អូននិងចាំជួយគាំទ្របងស្រីគ្រប់ពេល និងនៅក្បែរៗគ្រប់ពេល ទោះបីជាប្អូនឌឺខ្លះ ប៉ុន្ដែប្អូនក៏ស្រលាញ់បងខ្លាំងណាស់

ចំណែកបង Jewish ប្អូនប្រាកដចិត្តណាស់ថាបងនិងមើលថែបងស្រីបានយ៉ាងល្អ និងបំពេញតួនាទីជាលោកប៉ាបានល្អ ប្អូននិងចាំមើលក្បែរណា កុំធ្វើ៊អោយបង Jenny ខកចិត្តណាចា​ គ្រាន់តែបង Jenny ធ្វើការរាល់ថ្ងៃនេះក៏ហត់ណាស់ហើយ នៅក្បែរៗបង Jenny ជាកំលាំងចិត្តអោយបង Jenny ពេញមួយជីវិតណាចា យល់ដែរទេ”

រឿងនេះធ្វើអោយ Jenny ចូលទៅ​ comment ដោយអារម្មណ៍រំភើបចិត្តថា “ទឹកភ្នែកហូរជាលើកទី 100”

អត្ថបទដោយ : នីត្តា