សើចទៀតហើយ! Phayu អូននៅក្រោករួច…ក្រោយពីឃើញបង Shayfa ចុះពីលើយន្ដតាមផ្លូវរអិលប៉ុន្ដែខុសបច្ចេកទេសចុងក្រោយ! មានវីដេអូ

សូមប្រាប់ថាជាវីដេអូដែលឃើញហើយត្រូវតែសើច ព្រោះផុសផ្ញើរចេញមកពីប្រទេសស្វីសដោយម៉ាក់ Chompoo ក្រៅពីអាចបបួលស្វាមីរូបសង្ហា Knot Witsarut រួមទាំងអ្នកម៉ាក់ទាំងសងខាងធ្វើដំណើរកំសាន្ដលើកនេះផងដែរ ក្រៅពីនាំក្មេងៗហោះហើរទៅស្រូបខ្យល់អាកាសក្នុងរដូវរងារហើយ ម៉ាក់ Chompoo ប៉ា Knot នៅនាំបង Shayfa អូន Phayu ទៅប្រមូលយកបទពិសោធន៍រកចំណេះដឹងថ្មីៗនៅក្នុងសារមន្ទីរដឹកជញ្ជូនស្វីស Luzern Swiss Transport Museum

ពីរូបភាពដែលឃើញថា Shayfa – Phayu សប្បាយរីករាយរំភើបចិត្តជាមួយនិងរបស់លេងថ្មីៗគ្រប់យ៉ាងដែលនៅទីនោះ ជាពិសេសការលេងរអិល មើលហើយសូមប្រាប់ថាស្រៀវតិចៗដែរ ប៉ុន្ដែបង Shayfa  ក្លាហានខ្លាំងណាស់ អង្គុយរអិលចុះទៅបានយ៉ាងសង្ហា ដោយមានសម្លេងគាំទ្រពីអូន Phayu ជួយជ្រុំជ្រែងហើយជួយរុញខ្នងបងប្រុសអោយរអិលចុះទៅក្រោម បន្ទាប់ខ្លួនឯងនិងទៅតាមក្រោយយ៉ាងសង្ហាដូចគ្នា ប៉ុន្ដែស្ថានភាពមានខុសបចេ្ចកទេសតិចតូច បង Shayfa មុននិងទៅដល់ដីមានរអិលខុសតិចតូច រហូតដល់ម៉ាក់ Chompoo ស្រែកសួរថាមានឈឺដែលទេ

After Footer (Active) - damrei Mr1 Zone2

នៅពេលដែលស្ថានភាពផ្លាស់ប្ដូរ Phayu ទើបសុំប្ដូរចិត្តពីការអង្គុយរអិលតាមបង ប្រញាប់ក្រោកឡើងភ្លាមៗព្រមទាំងប្រាប់ថា “Yu ឈប់ចង់លេងហើយ Yu ខ្លាច ខ្លាច” ព្រមទាំងដើរចុះតាមជណ្ដើរតែម្ដង

រឿងនេះក្រៅពីម៉ាក់ៗអស់សំណើចហើយ គ្រប់គ្នាដែលបានឃើញវីដេអូក៏អស់សំណើចមិនចាញ់អ្នកម៉ាក់នោះទេ

អត្ថបទដោយ : នីត្តា